ផលិតផល

១. ឆ្នោតមហាលាភ 6 ខ្ទង់

ឆ្នោតមហាលាភគឺជាឆ្នោតមាត្រដ្ឋាន 6 ខ្ទង់(ពីលេខ 000000 ដល់ 999999)។ ខ្ទង់នីមួយៗអាចមានលេខជាន់គ្នា (ឧទាហរណ៍ 155770)។ អ្នកលេងអាចជ្រើសរើសលេខ 6 ខ្ទង់ ដោយខ្លួនឯង (ហៅថាលេខជ្រើសរើសខ្លួនឯង ឬ SP) ឬឲ្យម៉ាស៊ីនជាអ្នក ជ្រើសរើសឲ្យ (ហៅថាលេខសំណាង ឬ LP)។ មួយខ្សែមានតម្លៃ 1000 រៀលប៉ុណ្ណោះ។

យើងនឹងជ្រើសរើសលទ្ធផលបីដងរៀងរាល់ថ្ងៃគឺ លើកទីមួយនៅម៉ោង 11:30 ព្រឹក និងលើកទីពីរនៅម៉ោង 2:30 រសៀល លើកទីបីនៅម៉ោង 5:30 ល្ងាច ដែលមានការផ្សាយផ្ទាល់តាមទំព័រ Facebook របស់មហាលាភឡូតូ។ រង្វាន់ធំ Jackpot នឹងត្រូវបានចែករង្វាន់ស្មើគ្នាក្នុងចំណោមអ្នកឈ្នះ ប្រសិនបើមានអ្នកឈ្នះចាប់ពី 2 ម្នាក់ឡើងទៅ។ រីឯអ្នកដែលឈ្នះរង្វាន់ 5 ខ្ទង់ក្រោយ 4 ខ្ទង់ក្រោយ 3 ខ្ទង់ក្រោយ នឹងទទួលបានរង្វាន់ដូចក្នុងតារាងខាងក្រោម (មិនបែងចែករង្វាន់)។ លទ្ធផល គឺត្រូវគិតតាមលំដាប់លេខរៀង។

តារាងរង្វាន់ រង្វាន់

1

រង្វាន់ Jackpot 370,000,000 រៀល

2

រង្វាន់៥ខ្ទង់ក្រោយ 8,000,000 រៀល

3

រង្វាន់៤ខ្ទង់ក្រោយ 800,000 រៀល

4

រង្វាន់៣ខ្ទង់ក្រោយ 80,000 រៀល

 

២. ឆ្នោតលាភមហាសម្បត្តិ

ឆ្នោតលាភមហាសម្បត្ដិ ជាប្រភេទឆ្នោតដែលមាន 2 ខ្ទង់ 3 ខ​្ទង់ និង 4 ខ្ទង់ ហើយឆ្នោតប្រភេទនីមួយៗមាន ៧ ប៉ុស្ដិ៍ គឺប៉ុស្ដិ៍A ប៉ុស្ដិ៍B ​ប៉ុស្ដិ៍Cប៉ុស្ដិ៍D ប៉ុស្ដិ៍F ប៉ុស្ដិ៍I និងប៉ុស្ដិ៍N។ លោកអ្នកអាចទិញឆ្នោតលាភមហាសម្បត្ដិក្នុងតម្លៃចាប់ពី 100 រៀលឡើងទៅក្នុងមួយខ្សែសម្រាប់មួយប៉ុស្ដិ៍។ លោកអ្នកអាចចាក់លើសពី 100​ រៀលបានក្នុងមួយខ្សែសម្រាប់មួយប៉ុស្ដិ៍ ទៅតាមចំនួនដែលលោកអ្នកចង់លេង។ លោកអ្នកក៏អាចជ្រើសរើសប៉ុស្ដិ៍មួយ ឬច្រើនតាមលោកអ្នកចង់លេងសម្រាប់លេខនីមួយៗដែលលោកអ្នកចាក់បានផងដែរ។

ឧទាហរណ៍

  • ឆ្នោតលាភមហាសម្បត្ដិ 2 ខ្ទង់៖ ចាក់លេខ 12 ប៉ុស្ដិ៍ A ក្នុងតម្លៃ 500 រៀល
  • ឆ្នោតលាភមហាសម្បត្ដិ 3 ខ្ទង់៖ ចាក់លេខ 312 ប៉ុស្ដិ៍ C, F និងN ក្នុងតម្លៃ 200 រៀលក្នុងមួយប៉ុស្ដិ៍
  • ឆ្នោតលាភមហាសម្បត្ដិ 4 ខ្ទង់៖ ចាក់លេខ 5312 ប៉ុស្ដិ៍ A, B, C និង I ក្នុងតម្លៃ 100 រៀលក្នុងមួយប៉ុស្ដិ៍

យើងនឹងជ្រើសរើសលទ្ធផលបីដងរៀងរាល់ថ្ងៃគឺ លើកទីមួយនៅម៉ោង 11:30 ព្រឹក និងលើកទីពីរនៅម៉ោង 2:30 រសៀល លើកទីបីនៅម៉ោង 5:30 ល្ងាច ដែលមានការផ្សាយផ្ទាល់តាមទំព័រ Facebook របស់មហាលាភឡូតូ។

ប្រាក់រង្វាន់របស់ឆ្នោតលាភមហាសម្បត្តិមានដូចខាងក្រោម៖

ប្រភេទឆ្នោតលាភមហាសម្បត្ដិ

ចំនួនទឹកប្រាក់ចាក់

រង្វាន់

ឆ្នោតលាភមហាសម្បត្ដិ 2 ខ្ទង់

100 រៀល

9,000 រៀល

ឆ្នោតលាភមហាសម្បត្ដិ 3 ខ្ទង់

100 រៀល

80,000 រៀល

ឆ្នោតលាភមហាសម្បត្ដិ 4 ខ្ទង់ 100 រៀល

500,000 រៀល